ខេត្តសៀមរាប៖ ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួម ពិធីបើកសិក្ខាសាលាស្តីពី ការអភិវឌ្ឍន៍ដោយចីរភាព សម្រាប់មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា លោកស្រី យូ សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថាសិក្ខាសាលានេះពិតជាមានប្រយោជន៍ និងមានភាពចាំបាច់ណាស់ សម្រាប់នាំយកមកជាមួយនូវព័ត៌មានថ្មីៗ ពីការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងការអភិវឌ្ឍន៍ដោយចីរភាព ដែលផ្តោតលើចំណេះដឹងវិទ្យាសាស្ត្រ នៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ទីក្រុង ប្រកបដោយនិរន្តរភាព ការអភិរក្យជីវៈចម្រុះ វិទ្យាសាស្ត្រ និងនវានុវត្តន៍ជាដើម រួមទាំងការណែនាំនូវវិធានការមួយចំនួន ក្នុងការចូលរួមដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន ដែលអាចជាវិភាគទានដល់ការដោះស្រាយបញ្ហានៅថ្នាក់ជាតិ និងអាចឈានដល់ថ្នាក់ពិភពលោកទៀតផង។ សំខាន់ជាងនេះទៀត ផ្តើមចេញពីចំណេះដឹងនេះ យើងអាចធើ្វការបញ្ជ្រាបការងារឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍តាមវិស័យរបស់ខ្លួនផងដែរ។
លោកស្រីបានបន្ថែមទៀតថា សិក្ខាសាលានេះ គឺជាយន្តការមួយផងដែរ ក្នុងការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈការលើកកម្ពស់ចំណេះដឹង ការកសាងសមត្ថភាពជាដើម។ នៅពេលដែលយើងមានធនធានមនុស្សនៅមូលដ្ឋាន នោះយើងអាចមានសមត្ថភាពអនុវត្តគោលនយោបាយ ដែលថ្នាក់ជាតិបានដាក់ចេញ និងជំរុញសន្ទុះ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ផងដែរ។
Thursday, July 30, 2020
Home
ព័ត៌មានជាតិ
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពី ការអភិវឌ្ឍន៍ដោយចីរភាព សម្រាប់មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពី ការអភិវឌ្ឍន៍ដោយចីរភាព សម្រាប់មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment