ខេត្តកណ្តាល៖ ឯកឧត្តម ហេង រតនា ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយស្រុកលើកដែក និងឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូ និងអាជ្ញាធរស្រុក មកប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាចំនួន ១៤វត្ត ដែលពិធីនេះត្រូវប្រារព្ធធ្វេីឡេីងនៅ ក្នុងវត្តគិរីរតនរ៉ាម(វត្តកំពង់ភ្នំ) ស្រុកលើកដែកខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ហេង រតនា ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយស្រុកលើកដែក បានលេីកឡេីងថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
ឯកឧត្តមបានបន្តថា ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ ហើយបងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវ រក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ មួយវិញទៀតនេះជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តក៏បានធ្វើការក្រើនរំលឹក ឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការ ពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយគោរព និងអនុវត្តឱ្យខ្ជាប់ខ្ជួន នូវគោលការណ៍ និងវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់ ឯកឧត្តម ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយស្រុកលើកដែក និងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ទាំង ១៤វត្តនោះ ក្នុងមួយវត្តៗទទួលបាន៖ទៀនវស្សា ១គូរ
អង្ករ ១០០ គ.ក
មី ៣ កេស
ទឹកសុទ្ធ ៣ កេស
ទឹកផ្លែឈើ ៣ កេស
ទឹកត្រី ៣ យួរ
ទឹកស៊ីអ៊ីវ ៣ យួរ
ត្រីងៀត ៣ គ.ក
សាដក ២
បច្ច័យ ក្នុងមួុយវត្ត ១,០០០,០០០ រៀល
ក្នុងនោះ បច្ច័យ ឯកឧត្តមក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ៥០០,០០០ ៛
ឯកឧត្តមអភិបាលខេត្ត ៤០០,០០០៛
លោកអភិបាលស្រុក ១០០,០០០៛
និង បច្ច័យប្រគេនព្រះសង្ឃ ២៨ អង្គ / ១អង្គ ៤០,០០០ ៛ សរុប ១,១២០,០០០ ៛ ៕
Wednesday, July 8, 2020
Home
ព័ត៌មានខ្លីៗ
ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយស្រុកលើកដែក និងរដ្ឋបាលខេត្តកណ្តាល បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន ១៤វត្ត ក្នុងស្រុកលើកដែក
ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយស្រុកលើកដែក និងរដ្ឋបាលខេត្តកណ្តាល បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន ១៤វត្ត ក្នុងស្រុកលើកដែក
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878








No comments:
Post a Comment