រថយន្តកុងទីន័របុករះផ្ទះប្រជាពលរដ្ឋរួចក្រឡាប់ផ្ងារជើងតែម្តង - Meas Sara News

Breaking

Wednesday, July 15, 2020

រថយន្តកុងទីន័របុករះផ្ទះប្រជាពលរដ្ឋរួចក្រឡាប់ផ្ងារជើងតែម្តង

ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយនៅតាមបណ្តោយផ្លូវវេងស្រេង ដែរបង្កឡើងដោយរថយន្តកុងទីន័រ បុករះផ្ទះប្រជាពលរដ្ឋ កន្លែងដកដាក់លុយមាន វីង ទ្រូម៉ានី លីហ៊ួ ជាដើម រួចបន្តទៅក្រឡាប់ផ្ងារជើងនៅក្បែរកន្លែងលក់ស្រាក្រឡុក ។

ហេតុការណ៍ដ៏រន្ធត់ខាងលើ កើតឡើងនៅវេលាម៉ោង០២:០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោលផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍បណ្តាលអោយផ្ទះដែលនៅជាប់ផ្លូវរងការខូចខាត៣ទៅ៤ផ្ទះ តែសំណាងមិនមានប៉ះពាល់ដល់មនុស្សនោះទេ!! ចំណែកបុរសជាអ្នកបើកបរបើកទ្វារឡានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុបន្តិច កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុផងដែរ ៕






No comments:

Post a Comment

Pages