នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន! - Meas Sara News

Breaking

Thursday, July 16, 2020

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន!

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូជាន់ខ្ពស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ៨:៤៩នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៦២ឆ្នាំ។ ក្នុងនោះផងដែរលោក នាយត្តមសេនីយ៍ មេបញ្ជការ បានសម្តែងនូវសោកស្តាយជាពន់ពេកចំពោះការបាត់បង់ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន គឺជាការបាត់បង់ស្វាមីដ៏ឧត្តុងឧត្តម បិតា ជីតាប្រកបដោយព្រហ្មវិហារធម៌ ជាការបាត់បង់នូវយុទ្ធជនដ៏អង់អាចក្លាហាន ដែលក្នុងមួយជីវិតបានធ្វើពលិកម្មយ៉ាងធំធេង ចូលរួមក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍជាតិ មាតុភូមិជាទីស្នេហា និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។







No comments:

Post a Comment

Pages