បន្ទាយមានជ័យ៖ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ឃូ ពៅ អភិបាលស្រុក លោក កែវ ប៊ុន យឿន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងក្រុមការងារស្រុក យុវជនកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញដាក់អាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋ និងចុះផ្សព្វផ្សាយនៃយុទ្ធនាការស្តីពី ការអប់រំផ្សព្វផ្សាយ អំពីជម្ងឺគ្រុនឈីក( Chikunngunya) និងជម្ងឺគ្រុនឈាម និងការសំអាត បរិស្ថាន ផ្ទះសម្បែង ការដាក់អាបែត ដើម្បីលុបបំបាត់ ជម្រក មូសខ្លា តាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមប្រុងប្រយត្ន័ចំពោះការផ្ទុះឡើងវិញ នូវជម្ងឺគ្រុនឈីកនេះ ដោយត្រូវចូលរួមសហការអនុវត្តនូវ វិធានការបំបាត់ជម្រកមូសខ្លា សំអាតអនាម័យបរិស្ថានតាមផ្ទះសម្បែង គេងក្នុងមុង និងបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត។
សូមមេត្តាចូលរួមផ្តល់ព័ត៌មាន ជូនទៅក្រុមទ្រទ្រង់សុខភាពភូមិ មេភូមិ និងអាជ្ញាធរមូលដ្ឋាន អំពី បញ្ហាជម្ងឺ ឬពត៏មានសុខភាពផ្សេងៗ ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងមន្ទីរពេទ្យជួយអន្តាគមន៊៍បានឆាប់រហ័ស និងទាន់ពេលវេលា។
លោកអភិបាលខេត្តក៍បានផ្ញើសារអរគុណនិងកោត សរសើដល់ក្រុមការងារចម្រុះគ្រប់ថ្នាក់ទាំងអស់ ដែលបានខិតខំយកចិត្តទុកចុះអប់រំផ្សព្វផ្សាយពីវិធានការអប់រំផ្សព្វផ្សាយ និងទប់ស្កាត់ជម្ងឺគ្រុនឈីក( Chikunngunya) និងជម្ងឺគ្រុនឈាម ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានយល់ដឹងជ្រួតជ្រាប នៅតាមបណ្តាភូមិ ស្រុក ក្រុង ទូទាំងខេត្ត យ៉ាងផុសផុល៕
Tuesday, July 28, 2020
Home
ព័ត៌មានជាតិ
លោក អ៊ុំ រាត្រី ចុះដាក់អាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋ និងចុះផ្សព្វផ្សាយនៃយុទ្ធនាការស្តីពីការអប់រំផ្សព្វផ្សាយអំពីជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម
លោក អ៊ុំ រាត្រី ចុះដាក់អាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋ និងចុះផ្សព្វផ្សាយនៃយុទ្ធនាការស្តីពីការអប់រំផ្សព្វផ្សាយអំពីជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878



No comments:
Post a Comment