ឯកឧត្តម នុត ពុធដារ៉ា ជំរុញដល់រដ្ឋបាលស្រុកល្វាឯម ត្រូវពង្រឹងលើការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព - Meas Sara News

Breaking

Friday, July 31, 2020

ឯកឧត្តម នុត ពុធដារ៉ា ជំរុញដល់រដ្ឋបាលស្រុកល្វាឯម ត្រូវពង្រឹងលើការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព

ខេត្តកណ្តាល៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងបីប្រភេទ ក្នុងស្រុកល្វាឯម ត្រូវតែចៀសឲ្យបានដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និង កុំអន្តរាគមន៍ ចំពោះបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងតាមអនឡាញ និងល្បែងជុលមាន់ត្រូវចាត់វិធានការក្តៅបង្រ្កាបឲ្យបានដាច់ខាត់។
   
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការរៀបចំរូបនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកល្វាឯម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាស្រុកល្វាឯម ដោយមានការចូលរួមពី លោកអភិបាល-អភិបាលរងស្រុក កងកម្លាំងទាំងទាំងបី លោក-លោកស្រីមេភូមិ-ឃុំ និងមន្ត្រីពាក់ព័ន្ធជាង ៥០នាក់។
           
ឯកឧត្តមបានបញ្ជាក់ថា  ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពគឺជា មូលដ្ឋានគ្រឹះដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់បំផុត ដើម្បីធានាដល់ការការពារថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះការងារនេះទាមទារឱ្យកងកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវ មានកិច្ចសហការ និងរួមគ្នាចាត់វិធានការដោះស្រាយឲ្យបាន  ប្រកបដោយប្រសិទ្ធិភាព និងមានទំនួលខុសត្រូវខ្ពស់។
   
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្ត បានលើកទឹកចិត្ត ដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវតាមដានព័ត៌មាន និងសភាពការណ៍រាល់បទល្មើស កើតមានឡើងអោយបានច្បាស់លាស់ ហើយត្រូវបន្តចុះស្រាវជ្រាវរកមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងនៅតាមភូមិ-ឃុំ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាប អោយបានទាន់ពេលវេលា  ចំពោះនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវសហការជាមួយអជ្ញាធរមូលដ្ឋាន ចុះតាមបណ្តាខ្នងផ្ទះ ផ្តល់នូវសេវាសាធារណៈ ក៏ដូចជាផ្សព្វផ្សាយលិខិតបទដ្ឋាននានា នៅតាមមូលដ្ឋានភូមិ-ឃុំដើម្បីឲ្យពួកគាត់មានការយល់ដឹងកាន់តែច្រើនឡើង។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ និងសមត្ថកិច្ច ត្រូវបន្តបំរើសេវាសាធសរណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ   ជៀសវាងដាច់ខាត់កុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋមកលើអាជ្ញាធរ ត្រូវធ្វើឲ្យបាន ធ្វើឲ្យលឿនជូនប្រជាពលរដ្ឋ ពិសេសគឺការងារផ្តល់សាច់ប្រាក់ជូនដល់គ្រួសាក្រីក្រដំណាក់កាលទី២ ក្នុងអឡុងពេលជំងឺ covid-19 ត្រូវធ្វើប្រកបដោយតម្លាភាព ស្របតាមបំណងរបស់រាជរដ្ឋាភិបាល។
     
ពាក់ព័ន្ធនឹងការរៀបចំរូបនិមិត្តសញ្ញារបស់រដ្ឋបាលស្រុក និងឃុំ នៃស្រុកល្វាឯម ឯកឧត្តមបាន ស្នើឲ្យគណៈកម្មការបង្កើត និមិត្តសញ្ញាស្រុក ត្រូវជ្រើសរើសយករូបនិមិត្តសញ្ញាណាដែលដែលច្បាស់លាស់ ឆ្លើយបតទៅនឹងកក្តាប្រវត្តសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងភូមិសាស្ត្រនិមួយៗ  ប្រកបដោយសោភ័ណភាព និងអត្ថន័យផងដែរ។






No comments:

Post a Comment

Pages