ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការដាក់រូបនិមិត្តសញ្ញារដ្ឋបាលរបស់ឃុំទាំង១១ ក្នុងស្រុកកោះធំ និងរូបនិមិត្តសញ្ញាតំណាងរដ្ឋបាលស្រុកកោះធំ ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលរងខេត្ត បានមាន ប្រសាសន៍ថា ការដាក់រូបនិមិត្តសញ្ញារដ្ឋបាលឃុំ និងរដ្ឋបាលស្រុកកោះធំ គឺអាស្រ័យទៅលើប្រវតិ្តសាស្រ្តនៃឃុំ ស្រុក ឬចំណុចសំខាន់ៗរបស់ភូមិ -ឃុំ រួមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យនានា នៅពេលបច្ចុប្បន្នផងដែរ ។
ឯកឧត្ដមអភិបាលរងខេត្តបានបន្តថា ចំពោះរូបភាពក្នុងនិមិត្តសញ្ញារបស់រដ្ឋ បាល ឃុំនីមួយៗ ត្រូវពន្យល់ និងរៀបរាប់អោយលម្អិត អំពីអត្ថន័យ នៃរូបភាពដែលបានដាក់ជានិមិត្ត សញ្ញារបស់រដ្ឋបាលឃុំ ស្រុក ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលរងខេត្ត បានស្នើអោយរដ្ឋបាលឃុំ និងរដ្ឋបាលស្រុក ពិនិត្យមើលរូបនិមិត្ត សញ្ញាដែលបានដាក់តំណាងអោយរដ្ឋបាលឃុំ-ស្រុក របស់ខ្លួន ។
គួរបញ្ជាក់ថានិមិត្តសញ្ញានេះមិនដូចគ្នាទេ ដូច្នេះអជ្ញាធរឃុំត្រូវពិនិត្យនិងពិចារណាអោយឯកភាពគ្នាមុននឹងសំរេចយកធ្វើជានិមិត្តសញ្ញាប្រចាំឃុំរបស់ខ្លួន ។
Wednesday, August 12, 2020
Home
ព័ត៌មានជាតិ
កិច្ចប្រជុំស្ដីពីការដាក់រូបនិមិត្តសញ្ញារដ្ឋបាលស្រុកកោះធំ និងរដ្ឋបាលឃុំ ទាំង ១១ របស់ស្រុកកោះធំ
កិច្ចប្រជុំស្ដីពីការដាក់រូបនិមិត្តសញ្ញារដ្ឋបាលស្រុកកោះធំ និងរដ្ឋបាលឃុំ ទាំង ១១ របស់ស្រុកកោះធំ
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878







No comments:
Post a Comment