ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ចុះផ្សព្វផ្សាយពីសវុត្ថិភាពចរាចរណ៍ និងពិការភាព ដល់យុសិស្ស ដែលមកទទួលសន្លឹកកិច្ចការ សិក្សាក្នុងវិទ្យាល័យ ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង។
ក្នុងការចុះផ្សព្វផ្សាយសកម្មភាពនេះផងដែរ យុវជនកាកបាទក្រហមកម្ពុជា បានបង្រៀនពីវិធីពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ សញ្ញាចរាចរណ៍សំខាន់ៗ អនុក្រឹត្យផាកពិន័យអន្តរការណ៍ ចែកខិតប័ណ្ណសញ្ញាចរាចរណ៍ បិទរូបភាពផ្ទាំងធំពាក់មួកសុវត្ថិភាព ចំណាំងផ្លាតបិទម៉ូតូ ខិតប័ណ្ណពិការភាពខ្ញុំអាចធ្វើបាន សារអប់រំដប់ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ ដើម្បីផ្សព្វផ្សាយបន្តដល់សាច់ញាតិ បងប្អូន និងអ្នកជិតខាងប្រើប្រាស់ផ្លូវផងដែរ។
សកម្មភាពផ្សព្វផ្សាយនេះអនុវត្តក្នុងគោលបំណងរួមគ្នាគោរពច្បាប់ចរាចរណ៍ រួមចំណែកទប់ស្កាត់ និងកាត់បន្ថយ អត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍៕
Saturday, August 8, 2020
Home
ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់យុវសិស្ស ក្នុងស្រុកប្រាសាទបាគង
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់យុវសិស្ស ក្នុងស្រុកប្រាសាទបាគង
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment