ខេត្តសៀមរាប៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានសហការជាមួយក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធ។
សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍នេះ ដើម្បីឱ្យមានជនបង្គោលសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាទេសចរណ៍ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។
ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើថា បន្ទាប់ពីសិក្ខាសាលានេះ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីដែលជាជនបង្គោលទាំងអស់នឹងយកពិសោធន៍ទាំងនេះទៅអនុវត្តនិងបម្រើសេវាទេសចរណ៍ឱ្យបានប្រសិទ្ធភាពខ្ពស់ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។ ឯកឧត្តម បានបញ្ជាក់ថា ទោះបីជាប្រទេសយើងមានការឆ្លងជំងឺកូវីដ១៩ក្តី តែជំងឺនេះ គឺជាការនាំចូល ហើយក៏មិនទាន់មានករណីស្លាប់ផងដែរ។
បន្ទាប់ពីសិក្ខាសាលានេះ លោក លោកស្រីដែលជាសិក្ខាកាមក្នុងថ្ងៃនេះ អាចយកចំណេះជំនាញទាំងនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមការណែនាំ និងនីតិវិធីដែលបានបង្ហាញនាថ្ងៃនេះ៕
Thursday, August 6, 2020
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប និងក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍
រដ្ឋបាលខេត្តសៀមរាប និងក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878







No comments:
Post a Comment