ពិធីប្រកាសទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និង សមាជិកសមាគមក្រុមប្រឹក្សាសាខាក្រុង ខេត្តសៀមរាប - Meas Sara News

Breaking

Saturday, August 1, 2020

ពិធីប្រកាសទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និង សមាជិកសមាគមក្រុមប្រឹក្សាសាខាក្រុង ខេត្តសៀមរាប

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលក្រុងសៀមរាប បានប្រារព្ធពិធី ប្រកាសទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និង សមាជិក សមាគមក្រុមប្រឹក្សាក្រុងសៀមរាបខេត្តសៀមរាប ក្រោមអធិបតីភាពលោក សាម ឡន ប្រធានសមាគមក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការចូលរួមពីលោក ទៀប ប៊ុនឈួយ អនុប្រធានសមាគមក្រុមប្រឹក្សាខេត្ត លោកទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប លោកស្រី លឹម ផល្លីកា អភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោក ប្រធានការិយាល័យគ្រាំទ្រសង្កាត់ និង សមាជិកក្រុមប្រឹក្សាសង្កាត់ ទាំងអស់ក្នុងក្រុង។

សមាសភាពដែលប្រកាសជាប្រធាន  អនុប្រធាន និងសមាជិក រួមមានដូចខាងក្រោម៖
១. លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងជាប្រធាន
២. លោក សុខ មករា សមាជិកក្រុមប្រឹក្សាក្រុងជាអនុប្រធានអចិន្ត្រៃយ៍
៣. លោកស្រី តាន់ គឹមចន្ទ សមាជិកក្រុមប្រឹក្សាក្រុង ជាអនុប្រធាន
៤. លោក សាម ឡន ចៅសង្កាត់សាលាកំរើក ជាអនុប្រធាន
៥. លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប ជាអនុប្រធាន
៦. លោក ទិត្យ ឌីរ៉ា  ចៅសង្កាត់គោកចក ជាអនុប្រធាន
៧. លោក ញីវ ថុង ចៅសង្កាត់ស្រង៉ែ ជាអនុប្រធាន
៨.លោក ស៊ន់ កុសល្យ ចៅសង្កាត់រងទី១ ជាអនុប្រធាន
៩.លោកស្រី ចក់ សរ ចៅសង្កាត់រងទី២ ជាអនុប្រធាន
១០.លោក លោកស្រី សមាជិកក្រុម ប្រឹក្សាក្រុង ជាសមាជិក
១១.លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ក្នុងក្រុងជាសមាជិក។



No comments:

Post a Comment

Pages