ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម កែវ នាឫទ្ធិ អភិាបលរងខេត្ត បានដឹកនាំមន្រ្តីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកបាធាយ អញ្ជើញចុះចុះពិនិត្យតំបន់មានទំនាស់ នៃតំបន់មេទឹកសារាយ ស្ថិតនៅក្នុងពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ក្នុងគោលបំណងពិនិត្យឲ្យជាក់លាក់អំពីស្ថានភាពភូមិសាស្ត្រដីតំបន់មេទឹកសារាយ។
គួរបញ្ចាក់ថា តំបន់មេទឹកសារាយតំបន់ ដីទំនាស់ មានទំហំជាង១៦ហិកតា ស្ថិតក្រោមគ្រប់គ្រង ដោយប្រជាសហគមន៍ ចំនួន ៥៨គ្រួសារ រីឯគូទំនាស់ម្ខាងទៀតចំនួន ១៨គ្រួសារ គឺជាអ្នក នៅក្រៅសហគមន៍ និងបានមកដណ្តើមកាន់កាប់ និងកាប់ទន្ទ្រានព្រៃយកដី។ ប្រជាពលរដ្ឋ ទាំង៥៨គ្រួសារបានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់មកអាជ្ញាធរឱ្យជួយ ដោះស្រាយព្រោះបើបាត់បង់ដីចំនួនជាង១៦ហិកតានេះ គឺលែងមានប្រភពទឹកស្រោចស្រព ដំណាំស្រូវរបស់ពួកគាត់។
ហេតុដូច្នេះហើយ ក្នុងការចុះពិនិត្យរបស់អាជ្ញាធរខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុកបាធាយ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានរៀបចំនីតិវិធីដោះស្រាយ តាមបែបវិធីឈ្នះឈ្នះ ដើម្បីជាប្រយោជន៍ទាំងសងខាង ពោលគឺប្រយោជន៍របស់ប្រជាពលរដ្ឋ និងការរក្សាផ្ទៃដីរបស់រដ្ឋសម្រាប់ជាទីកន្លែង រក្សាប្រភពទឹកផ្ដល់ ជូនប្រជាពលរដ្ឋស្រោចស្រពផលដំណាំ នៅក្នុងតំបន់នេះផងដែរ៕
Tuesday, August 11, 2020
Home
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យតំបន់មានទំនាស់ នៃតំបន់មេទឹកសារាយ ស្ថិតនៅក្នុងពពិត ឃុំតាំងក្រាំង ស្រុកបាធាយ
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យតំបន់មានទំនាស់ នៃតំបន់មេទឹកសារាយ ស្ថិតនៅក្នុងពពិត ឃុំតាំងក្រាំង ស្រុកបាធាយ
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment