ក្រចេះ ÷ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រសួងផែនការ បានរៀបចំសិក្ខាសាលារយៈពេល១ថ្ងៃ ស្តីពីការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៉ីយ៉ូដនៅកម្ពុជា និងពង្រឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ៦៩អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៉ីយ៉ូដនៅកម្ពុជា ក្រោមអធិបតីភាពលោក សុខ សុយ៉ុន អនុរដ្ឋលេខធិការក្រសួងផែនការ លោក ប៉ែន លីណាត អភិបាលរងខេត្ត និងលោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ ក្រសួងផែនការ។
លោក ប៉ែន លីណាត បានអោយដឹងថា ក្នុងនាមអាជ្ញាធរខេត្ត នឹងមានវិធានការជំរុញដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនវានុវត្តន៍ ក្នុងការចុះត្រួតពិនិត្យគុណភាពអំបិលអ៊ីយ៉ូដនៅកន្លែងផលិតជាប្រចាំ ជាពិសេសមន្ទីរពាណិជ្ជកម្ម សាខាកាំកុងត្រូល សហការបង្ក្រាបការក្លែងបន្លំ និងចុះត្រួតពិនិត្យគុណភាពអំបិលអ៊ីយ៉ូដនៅលើទីផ្សារជាប្រចាំ និងអនុវត្តតាមខ្លឹមសារអនុក្រឹត្យលេខ ៦៩ អនក្រ.បក និងបញ្ឈប់ការបញ្ជាទិញអំបិលគ្មានជាតិអ៊ីយ៉ូដយកមកដាក់លក់នៅលើទីផ្សារពីអាជីវករ។
លោក សុខ សុយ៉ុន អនុរដ្ឋលេខធិការ មានប្រសាសន៍ថា សិក្ខាសាលាធ្វើឡើងនៅពេលនេះ គឺក្នុងគោលបំណងដើម្បីសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ស្ដីពីការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការលើកកម្ពស់ស្ថានភាពអាហាររូបត្ថម្ភ តាមរយៈការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ។បញ្ហាខ្វះជាតិអ៊ីយ៉ូដ គឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាបីទៀត គឺបញ្ហាខ្វះប្រូតេអ៊ីន និងថាមពល កង្វះជីវជាតិអា នឹងកង្វះជាតិដែក។ ហើយបញ្ហាកង្វះជាតិអ៊ីយ៉ូដ បានឲ្យការវិវត្តនៃរូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារ មានភាពយឺតយ៉ាវ ហើយប្រសិនបើមានកង្វះជាតិអ៊ីយ៉ូដ កើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្ដាយនោះ វានឹងបណ្ដាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលប្រសូតមកវានឹងធ្វើឲ្យខួរក្បាលទារក មិនអាចលូតលាស់នឹងមិនអាចកែលម្អបានវិញឡើយ ឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ ហើយវានឹងឈានទៅដល់ការខ្វះលទ្ធភាពចូលរួមចំណែក ក្នុងការកសាងសេដ្ឋកិច្ចសង្គមទៀតផង។
បញ្ហានេះចុងបញ្ចប់វាពិតជានឹងធ្វើឲ្យចុះខ្សោយនូវធនធានមនុស្ស ដែលជាធនធានមានតម្លៃខ្ពស់បំផុត ដែលជាកត្តាកំណត់លើសក្តានុពលផ្នែកសេដ្ឋកិច្ចរបស់ជាតិនីមួយៗ។
ក្នុងនោះ លោកអនុរដ្ឋលេខាធិការ ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធអង្គការដៃគូអភិវឌ្ឍន៍នានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមជួយរួមចំណែកជំរុញ និងឧបត្ថម្ភគាំទ្រដល់កម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជា ជាបន្តទៀតដើម្បីរក្សាចីរភាព និងដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទូទៅជាពិសេសស្ត្រី និងកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវដល់ផលិតករ អាជីវករ សូមបន្តចូលរួមចំណែកជំរុញ និងឧបត្ថម្ភគាំទ្រ កម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជា៕
Wednesday, August 5, 2020
សិក្ខាសាលាស្តីពីការផ្សព្វផ្សាយពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment