ក្រចេះ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ សហគមន៍នេសាទរកាកណ្តាល ដោយមានការដឹកនាំចុះបង្រ្កាបផដោយ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក សេង ភីណា អភិបាលរងក្រុងក្រចេះ ដោយមានការចូលរួមពីមន្រ្តីអធិការនគរបាលក្រុងក្រចេះ មន្រ្តីមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ នគរបាលប៉ុស្តិ៍រការកណ្តាល ក្រុមប្រឹក្សាសង្កាត់រការកណ្តាល ។
- ចុះត្រួតពិនិត្យអប់រំណែនាំបញ្ឈប់ការទិញ-លក់ផលផលិតផលជលផល កំពង់រងគ្រោះថ្នាក់ ដល់អាជីវករទិញ-លក់ត្រី ចំនួន ២កន្លែង នៅផ្សារផែលើ និងផ្សារថ្មីក្រុងក្រចេះ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ហើយបានធ្វើកិច្ចសន្យាបញ្ឈប់ការទិញ-លក់ផលផលិតផលជលផល កំពង់រងគ្រោះថ្នាក់ ចំនួន០១នាក់ ដែលមានលក់ត្រីហាមឃាត់ ។
- ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ជាលទ្ធផលបានដកហូតវត្ថុតាងនៃបទល្មើសនេសាទដោយឧបរកណ៍ខុសច្បាប់ដូចខាងក្រោម៖
១ - លូស្បៃមុង ចំនួន៤២ មាត់លូ
២ - របាំងស្បៃមុង ចំនួន៤២ ខ្សែ ប្រវែង ២៥២០ ម៉ែត្រ
៣ - បង្គោលឫស្សីឃ្លៃ ចំនួន ៤៥០ដើម
៤ - លបប្រើស១០០ ចំនួន ៣៥ខ្សែ ប្រវែង១០៥០ម៉ែត្រ
៥ - ចាក់លែងត្រីចូលបឹងវិញចំនួន១២គីឡូក្រាម
៦ - អាំងវ៉ែកទ័រឆក់ត្រី ចំនួន ០១គ្រឿង អាគុយ កម្លាំង ៤០ អាំពែ ចំនួន ០១គ្រឿង និងដងឆក់ត្រីចំនួន ០១គូរ ។
វត្ថុតាងត្រូវបានដុតបំផ្លាញចោលមួយចំនួន និងរក្សាទុកធ្វើកសិកម្ម ចិញ្ចឹមសត្វផងដែរ ។
Tuesday, August 4, 2020
មន្ត្រីជលផល ចុះបង្រ្កាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់នៅចំណុចបឹងរំលាច
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment