ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ៍ ៧កើត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដើម្បីណែនាំអំពីសមាគម និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ។
លោកស្រីមេធាវី សេង វួចហ៊ុន បានជម្រាបជូន អំពីគោលបំណងរបស់សមាគម គឺដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ក៏ដូចជាចូលរួមចំណែក ក្នុងការពង្រឹងការ អនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានៅទូទាំងរាជធានី-ខេត្ត សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា មានគោលបំណងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្តល់ការអប់រំ បណ្តុះបណ្តាលផ្សព្វផ្សាយ និងគាំពារផ្នែកច្បាប់ពាក់ព័ន្ធ វិស័យកម្មសិទ្ធិបញ្ញានៅក្នុងខេត្តព្រះសីហនុ ព្រោះថាខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពល និងកំពុងមានសកម្មភាពច្រើនលើការវិនិយោគ និងការនាំចេញ-នាំចូលទំនិញគ្រប់ ប្រភេទ ប៉ុន្តែសកម្មភាពវិនិយោគ និងការនាំចូលមួយចំនួន អាចមានការរំលោភបំពានលើកម្មសិទ្ធិបញ្ញា ឬអាចបង្ករហានិភ័យដល់សុខភាពរបស់អ្នកប្រើប្រាស់ បើសិនជាទំនិញនាំចូលទាំងនោះ មិនមានគុណភាព និងស្តង់ដាត្រឹមត្រូវ ។
Tuesday, August 25, 2020
Home
ព័ត៌មានជាតិ
លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយលោក គង់ វិតាណ អភិបាលរងខេត្តព្រះសីហនុ
លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយលោក គង់ វិតាណ អភិបាលរងខេត្តព្រះសីហនុ
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment