កោះកុង៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោកស្រីវេជ្ជបណ្ឌិត លឹម ខាន់គ្រីកា ប្រធានក្រុមការងាររៀបចំករណីសិក្សាខេត្ត កោះកុង ដើម្បីរៀបចំករណីសិក្សាស្តីពីការគ្រប់គ្រងនិងការផ្តល់សេវារបស់មន្ទីរពេទ្យខេត្តកោះកុង។
លោកអភិបាលរងខេត្តកោះកុង ក៏បានស្នើអោយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជាពិសេសមន្ទីរនៃមន្ទីរពេទ្យខេត្ត ចូលរួមសហការជាមួយក្រុមការងារដើម្បីបានធាតុចូលសំខាន់ជម្រុញឱ្យករណីសិក្សានេះបានទទួលជោគជ័យ និងសម្រេចតាមផែនការដែលបានគ្រោងទុក។
ក្នុងការសិក្សានេះពិតជាមានសារៈសំខាន់ណាស់ចំពោះការគ្រប់គ្រង និងការផ្តល់សេវារបស់មន្ទីរពេទ្យសម្រាប់ចងក្រងឯកសារទុកសម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់អ្នកសិក្សាស្រាវជ្រាវដ៏ទៃទៀត៕
Monday, August 24, 2020
Home
ព័ត៌មានជាតិ
លោក ស្រេង ហុង ជំរុញឱ្យក្រុមជំនាញខិតខំយកចិត្តទុកដាក់លើការសិក្សាស្តីពីការគ្រប់គ្រង និងការផ្តល់សេវារបស់មន្ទីរពេទ្យ
លោក ស្រេង ហុង ជំរុញឱ្យក្រុមជំនាញខិតខំយកចិត្តទុកដាក់លើការសិក្សាស្តីពីការគ្រប់គ្រង និងការផ្តល់សេវារបស់មន្ទីរពេទ្យ
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment