ការប្រជុំប្រចាំខែរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រចាំខែកញ្ញា​ និងទិសដៅការងារខែតុលា​ ឆ្នាំ២០២០ - Meas Sara News

Breaking

Friday, October 2, 2020

ការប្រជុំប្រចាំខែរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រចាំខែកញ្ញា​ និងទិសដៅការងារខែតុលា​ ឆ្នាំ២០២០

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបេីកកិច្ចប្រជុំប្រចាំខែកញ្ញា​ និងទិសដៅការងារសម្រាប់ខែតុលា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោកអធិការ អធិការរង​ និងសមាជិកក្រុមប្រតិកម្មរហ័សជាច្រេីនរូបទៀត ។ 


ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការឯកឧត្តមស្នងការ និងជាអ្នកនាំពាក្យ បានធ្វេីការរាយការណ៍ជូនអង្គប្រជុំនូវការងារដែលបានអនុវត្តកន្លងមក ដោយផ្តោតសំខាន់លេីការផ្តល់សេវាសាធារណ: ការទទួលពាក្យបណ្តឹង ការធ្វេីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ក៏ដូចជាការតាមដាន ឆ្លេីយតប ដោះស្រាយ និងមានវិធានការណ៍ ជាប្រចាំឲ្យបានទាន់ពេលវេលា រាល់ខំមិនដែលជាកង្វល់របស់ប្រជាពលរដ្ឋ  ជាពិសេសក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ជាប្រចាំរាល់ខំមិន ដេីម្បីឆ្លេីយតប ដោះស្រាយ និងចាត់វិធានការណ៍បានឆាប់រហ័ស ។ 


ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែធ្វេីការតាមដាន ឆ្លេីយតប ដោះស្រាយ វាយបក និងចាត់វិធានការណ៍ចំពោះសារព័ត៌មាន ឬគណនីហ្វេកបុកទាំងឡាយណាដែលផុស និងផ្សព្វផ្សាយព័ត៌មានមិនពិត ហេីយត្រូវតែធ្វេីយ៉ាងណាទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់ បង្កចលាចល បង្ខូចកិត្តិយសរបស់បុគ្គល និងអង្គភាព ។


ជាកិច្ចបញ្ចប់លោកស្នងការរងតំណាងឯកឧត្តមស្នងការ ក៏បានធ្វេីកោតសរសេីរដល់ការខិតខំបំពេញភារកិច្ចបានយ៉ាងល្អជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យក្រមមការងារព័ត៌មាន និងប្រតិកម្មរហ័ស ចូលរួមខិតខំបន្ថែមទៀតដេីម្បីទទួលបានជោគជ័យកាន់តែល្អប្រសេីរឡេីង ៕








 

No comments:

Post a Comment

Pages