អភិបាលខេត្តព្រះវិហារ ស្នើឲ្យពង្រឹងការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ - Meas Sara News

Breaking

Tuesday, October 6, 2020

អភិបាលខេត្តព្រះវិហារ ស្នើឲ្យពង្រឹងការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃអង្គារទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានក្រុមការងារ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញ ណែនាំ និងតាមដាន ការអនុវត្តវិធានការទេសចរណ៍ខេត្តព្រះវិហារ ដោយមានការចូលរួមពីនាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តជាន់ទី៣។                                         


មានប្រសាសន៍ក្នុងឪកាសនោះឯកឧត្តមអភិបាលខេត្ត ថ្លែងការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសក្រុមគ្រូពេទ្យដែលបានខិតខំព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ។ ឯកឧត្តមបន្តទៀតថាសម្រាប់កម្ពុជាក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ ធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាព ដោយគ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណី ស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួច ហើយដែលបានទទួលការ ត្រួតពិនិត្យព្យាបាលថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ប្រកបដោយភាពហ្មត់ចត់។ ព្រមជាមួយនេះ កម្ពុជាក៏បានដាក់ចេញនូវវិធានការនានា ដើម្បីជួយសង្រ្គោះអាជីវកម្ម សេវាកម្ម បុគ្គលិកបម្រើការងារ និងប្រជាពលរដ្ឋក្រីក្រ ដែលរង ផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ផងដែរ។                            


ឯកឧត្តមអភិបាលបានណែនាំដល់សមាជិកក្រុមការងារ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ច និងគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដែលបានដាក់ចេញ ជាពិសេសត្រូវផ្សព្វផ្សាយពីបញ្ហាការឆ្លងជំងឺកូវីដ-១៩ នេះ។ហើយឯកឧត្តអភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចខាងក្រោម៖ បន្តសហការជាមួយអាជ្ញាធរ មន្រ្តីពាក់ព័ន្ធក្នុងការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ និងត្រូតពិនិត្យពីការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍បន្ថែមទៀត ស្របតាមគោលការណែនាំ ត្រូវធានាមិនឲ្យឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ឡើយ។លើសពីនេះទៀតត្រូវបន្ត ពង្រឹង បន្ថែមនូវ ការគ្រប់គ្រងគោលដៅទេសចរណ៍ដែលមានស្រាប់ ដូចជា សហគមន៍ទេសចរណ៍ សហគមន៍គោលដៅទេសចរណ៍ និងអភិវឌ្ឍពង្រីកបន្ថែមទៀត នូវគោលដៅទេសចរណ៍ថ្មីៗ ដោយផ្សារភ្ជាប់នូវមូលដ្ឋានជនបទដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ 

       

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំបង្កើតក្រុមការងារក៏ដូចលេខាធិការដ្ឋានលើការជំរុញ និងតាមដានការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ខេត្តព្រះវិហារកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់បានទទួលសេចក្តីណែនាំលេខ០០៤សរណន ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំឈ២០២០របស់ក្រសួងទេសចរណ៍ លើការរៀបចំបង្កើតក្រុមការងារ ជំរុញ ណែនាំ និងតាមដានវិធានការអនុវត្ត វិធានអនុវត្តសុវត្ថិភាពទេសចរណ៍  នៅតាមរាជធានីខេត្តទូទាំងប្រទេស៕







 

No comments:

Post a Comment

Pages