រតនគិរី ÷ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខេត្តរតនគិរី បានប្រាប់អ្នកសារព័ត៌មានយើងថាល្បែងអាប៉ោងនិងជល់មាន់ដុះស្លែរាប់ឆ្នាំបើកទៅយ៉ាងរលូនមួយវង់នេៈគឺដោយសាមានអ្នកកាងពីក្រោយឈ្មោះទេពវណ្ណា(ហៅអូនធំ) អតីតមេវីរះការពារព្រំដែនគោកនៅក្នុង ខេត្តរតនគិរី ។
តាមប្រភពព័ត៌មានបន្តអោយដឹងទៀតថាទីតាំងល្បែងស៊ីសងខុសច្បាប់នេះ គឺមានកន្លែងទទួលបញ្ចាំរបស់គ្រប់ប្រភេទនៅពេលដែលអ្នកលេងល្បែងចាញ់ ដោយមិនចាំបាច់ចេញទៅបញ្ចាំនៅខាងក្រៅ ធ្វេីអោយមានភាពងាយស្រួលសំរាប់អ្នកចូលមកលេងល្បែង ។ រថយន្តនិងម៉ូតូជាច្រើនរយគ្រឿងដែលចូលមកលេងជារៀងរាល់ថ្ងៃ ដូចបុណ្យកឋិនភាគច្រើនសុទ្ធតែជាអ្នកមានលុយនឹងមន្ត្រីមានអំណាចប្រចាំខេត្ត ទេីបពុំមានសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានចុះមកត្រួតពិនិត្យ ហ្នឹងចុះបង្ក្រាបទីទាំងនេះឡើយ ។
ជាកិច្ចសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំដល់លោកអភិបាលនិងលោកស្នងការខេត្តរតនគិរីនិងអ្នកសារពត៌មានចុះផ្សាយ ដើម្បីបានឮដំណឹងនេះដល់ថ្នាក់លើ មេត្តាចុះបង្ក្រាបទីតាំងនេះផង។ ព្រោះក្រុមគ្រួសាររបស់គាត់ រវល់តែលេងល្បែងចាញ់លុយអស់ច្រើនណាស់ លក់របស់របរដីនិងផ្ទះសម្បែង បញ្ចាំឡានម៉ូតូខ្ទេចគ្មានសល់ដែលគាត់ខំរកស៊ីកន្លងមក ហើយពេលខ្លះទៀតមកដល់ផ្ទះរករឿងប្រពន្ធកូនទៀតផង





No comments:
Post a Comment