ពិរុទ្ឋជន ដែលជម្លៀសចេញទៅទីទួលសុវត្ថិភាពកាលទឹកជំនន់ត្រូវបានបញ្ជូនចូលពន្ធនាគារដើមវិញដោយសុវត្ថិភាព - Meas Sara News

Breaking

Friday, November 13, 2020

ពិរុទ្ឋជន ដែលជម្លៀសចេញទៅទីទួលសុវត្ថិភាពកាលទឹកជំនន់ត្រូវបានបញ្ជូនចូលពន្ធនាគារដើមវិញដោយសុវត្ថិភាព

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ពិរុទ្ឋជន ដែលជម្លៀសចេញទៅទីទួលសុវត្ថិភាពកាលទឹកជំនន់ត្រូវបានបញ្ជូនមកដាក់នៅក្នុងទីតាំងពន្ធនាគារ ខេត្តបន្ទាយមានជ័យវិញ ដែលឋិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តម អគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមពីលោកមាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ, លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមទាំងកងកម្លាំងអាវុធហត្ថ កម្លាំង នគរបាលជាច្រើននាក់ទៀត។


លោក អ៊ុង ស៊ីផាន ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា អ្នកជាប់ឃុំឃាំងមានចំនួន១.៦៣១នាក់ត្រូវជម្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២០កន្លងមកនេះ ឥឡូវត្រូវបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យវិញអស់ហើយ។លោក


បញ្ជាក់ថា កន្លងមកអ្នកទោសទាំងអស់នេះបាន យកទៅផ្ញើនៅពន្ធនាគារខេត្តចំនួន៤ គឺ ៖


១-ខេត្តឧត្តរមានជ័យ២០០នាក់, 

២-ខេត្តសៀមរាប៨៥៥នាក់, ៣-ខេត្តកំពង់ធំ២០០នាក់, ៤-មណ្ឌលអប់រំកែប្រែទី៣ត្រពាំងប្លុង៣៧៩នាក់ សរុប ១.៦៣១នាក់។


ក្នុងនោះបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តវិញគឺ៖

១-ខេត្តឧត្តរមានជ័យ៨៨នាក់, 

២-ខេត្តសៀមរាប៨២៦នាក់ ,

៣-ខេត្តកំពង់ធំ១៩០នាក់, ៤-មណ្ឌលអប់រំកែប្រែទី៣ត្រពាំងប្លុង២១៤នាក់ សរុបមកវិញ១.៣១៩នាក់។ ក្រៅពីនេះពាក់ព័ន្ធនឹងការដោះលែងដោយផុតកំណត់ទោស។


លោកអ៊ុង ស៊ីផានបានបញ្ជាក់ទៀតថា ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូរបន្ថយទោស លើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក ។ ជាមួយគ្នានោះលោកក៏បានធ្វើការផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីបានចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួន កសាងជីវិតថ្មីឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួល៕




 

No comments:

Post a Comment

Pages