ទៀតហើយលួចស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទដៃ) នៅចំណុចមុខផ្ទះលក់អីវ៉ាន់ ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល - Meas Sara News

Breaking

Tuesday, November 10, 2020

ទៀតហើយលួចស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទដៃ) នៅចំណុចមុខផ្ទះលក់អីវ៉ាន់ ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល

កាលពីថ្ងៃទី ០៦-១១-២០២០ ម៉ោង១៤និង០០នាទី។

-ជនរងគ្រោះឈ្មោះ ចាប សុខនី ភេទប្រុស អាយុ ៣២ ឆ្នាំមុខរបរលាងរថយន្ត ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

+ជនសង្ស័យឈ្មោះ សន រ៉ាដា ភេទប្រុស អាយុ 28 ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

#ហេតុការណ៍ ៖ មុនពេលកើតហេតុជនឪពុកក្មេងរងគ្រោះឈ្មោះ ចាប់ សុខនី បានឱ្យកូនប្រុសអាយុ ៤ ឆ្នាំ កាន់ទូរស័ព្ទលេងនៅមុខកន្លែងលក់អីវ៉ាន់ចាប់ហួយ មួយសន្ទុះក្រោយមកក៏ឃើញជនសង្ស័យឈ្មោះ សន រាដា ជិះម៉ូតូ ម៉ាកឡេត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AC- 6304 មកដល់ឈប់ចូលទិញទឹកសុទ្ធរួចក៏ជិះម៉ូតូទៅទិសខាងជើងបានចំងាយប្រហែល 100 ម៉ែត្រ ក៏ជិះម៉ូតូត្រឡប់មកវិញ រួចឈប់ម៉ូតូ ដើរទៅឆក់យកទូរសព្ទពីដៃក្មេងប្រុសរងគ្រោះនោះបានសម្រេច រត់ឡើងជិះម៉ូតូវិញ បណ្ដាលអោយក្មេងប្រុសរងគ្រោះស្រែកយំ ភ្លាមនោះ ម្ដាយក្មេងប្រុសរងគ្រោះឃើញស្រែកថា"ចោរៗ" ឪពុកក្មេងប្រុសរងគ្រោះនៅក្បែរនោះបានជាម៉ូតូដេញតាមជនសង្ស័យ រហូតដល់ចំណុចមុខសាលាសង្កាត់កំបូល ជនសង្ស័យបានជ្រុលចង្កូតម៉ូតូទៅបុករថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរតាមផ្លូវ បណ្ដាលឱ្យដួល ក៏ត្រូវប្រជាពលរដ្ឋចាប់ជនសង្ស័យបាន រកឃើញឪពុកក្មេងប្រុសរងគ្រោះ និងសមត្ថកិច្ចល្បាតមកដល់ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងម៉ូតូជិះធ្វើសកម្មភាព នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ចំណែកទូរស័ព្ទដែលឆក់បានពីក្មេងប្រុសរងគ្រោះ បានជ្រុះបាត់ នៅពេលជនសង្ស័យជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវ។ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌកំបូល ចាត់ការតាមច្បាប់។

+ជនសង្ស័យមិនប្រើប្រាស់គ្រឿងញៀន។






 

No comments:

Post a Comment

Pages