រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅស្រុកគិរីសាគរ - Meas Sara News

Breaking

Friday, December 11, 2020

រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅស្រុកគិរីសាគរ

ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តលរំលឹកឡើងវិញ ស្តីពី ការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅស្រុកគិរីសាគរ។


លោកអភិបាលរងខេត្ត បានលើកឡើងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ បានបោះជំហានទៅមុខបានមួយកម្រិតទៀត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋហើយមានការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានទំាងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធ៌មសង្គម៕





 

No comments:

Post a Comment

Pages