ប្រជាពលរដ្ឋក្នុងឃុំព្រែកអំបិល ស្រុកស្អាង សប្បាយរីករាយដោយទទួលបាន ផ្លូវបេតុងប្រវែងជាង១០គីឡូម៉ែត្រ និងប្រជាពលរដ្ឋក្រីក្រ ចំនួន៣២០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកស្អាង ទទួលបានអំណោយ ពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្អាង - Meas Sara News

Breaking

Friday, December 25, 2020

ប្រជាពលរដ្ឋក្នុងឃុំព្រែកអំបិល ស្រុកស្អាង សប្បាយរីករាយដោយទទួលបាន ផ្លូវបេតុងប្រវែងជាង១០គីឡូម៉ែត្រ និងប្រជាពលរដ្ឋក្រីក្រ ចំនួន៣២០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកស្អាង ទទួលបានអំណោយ ពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្អាង

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឪ្យប្រើប្រាស់ផ្លូវបេតុងសរសៃដែក ប្រវែង ១០.៨០០ ​ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងឃុំព្រែកអំបិល និងពិធីចែកអំណោយជូនគ្រួសារក្រីក្រ ចំនួន៣២០គ្រួសារ មកពីឃុំព្រែកអំបិល ឃុំកោះខែល និងឃុំទឹកវិល ស្រុកស្អាង។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។








 

No comments:

Post a Comment

Pages