ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីពិធីចែកអំណោយជូនប្រជាពលរដ្ឋមាន ជីវភាព ខ្វះខាតនៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំបីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុករវៀង និងមន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋជាច្រើនរូប ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលបានពាំនាំផ្ដាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ ជាទីបំផុតចំពោះសុខទុក្ខរបស់លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន កូនក្មួយ ទាំងអស់ ដូចពាក្យមួយ ពោលថា ទីណាមានទុក្ខទីនោះ មានសម្ដេចទាំងទ្វេមកជួយជាក់ជាមិនខានឡើយ។
ជាក់ស្តែងនាឱកាសនេះ បាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរជូនពុកម៉ែ បងប្អូន ដែលកំពុងជួបបញ្ហាជីវភាពលំបាកខ្វះខាតនៅស្រុករវៀងយើងនេះ។ លើសពីនេះទៅទៀតស្របពេលជំងឺកូវីដ១៩កំពុងរីករាលដាលពាសពេញពិភពលោក កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជា ឆ្លងផុត ដំណាក់កាលធំៗពី ការរីករាលដាល ជំងឺកូវីដ ១៩ ទទួលបាន ចំណាត់ថ្នាក់ លេខ ១ ទូទាំងពិភពលោក មិនត្រឹមតែប៉ុណ្ណោះថែមទាំងបានគ្រប់គ្រង សេដ្ឋកិច្ចមានលំនឹង និងប្រសិទ្ធភាពទៀតផងដោយកម្ពុជានៅតែមានលទ្ធភាពបើកផ្ដល់ប្រាក់បៀវត្សរ៍ ជូន ដល់មន្ត្រីរាជការ និងផ្ដល់ជំនួយសង្គម តាមគ្រប់រូបភាពដូចជា ការឧបត្ថម្ភដល់កម្មករ កម្មការិនី រោងចក្រដែល បាត់បង់ការងារ ថែមទៀតផង។
ក្រៅពីនោះឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់អភិបាលក្រុងស្រុក និងមន្រ្តីទាំងអស់ត្រូវណែនាំដល់ អាជ្ញាធរភូមិ-ឃុំ បន្តពង្រឹងការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងរងគ្រោះកំឡុងពេល ជំងឺកូវីដឱ្យបានត្រឹមត្រូវមានតម្លាភាព និងសមធម៌បមានប្រសិទ្ធភាពខ្ពស់ មិនត្រូវឱ្យបញ្ចូលបក្សពួក ឬសាច់ញាតិ ដែល មិនមែនក្រីក្រ និងរងគ្រោះ ពិតប្រាកដ នោះឡើយ។ អាជ្ញាធរ សរុក ត្រូវ សហការជាមួយមន្ទីរពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពចរាចរណ៍ និងបង្ក្រាប និងទប់ស្កាត់បទល្មើសនានាដូច ជាបទល្មើស រ៉ែខុសច្បាប់ បទល្មើសព្រៃឈើបទល្មើសជួញដូរសត្វព្រៃបទល្មើសគ្រឿងញៀន បទល្មើស ល្បែងស៊ីសង (ជល់មាន់ និង ឆ្នោតកន្ទុយលេខ ខុសច្បាប់) និងរក្សាឱ្យបាន នូវ ភូមិ-ឃុំ មាន សុវត្ថិភាព។ បើមានជនណាកាងបទល្មើស សមត្ថកិច្ច ត្រូវឃាត់ខ្លួនភ្លាម លើសពីនេះទៅទៀតត្រូវទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ថ្មី ៗ និង ពិនិត្យ មើលឡើងវិញនូវឯកសារកាន់កាប់ ដីធ្លីដែលខុសនីតិវិធីត្រូវធ្វើការ និរាករណ៍ នូវឯកសារទាំងនោះ និង ឈប់ចេញឯកសារ ដែលខុសតទៅទៀត ព្រមទាំងអនុវត្តការងារកាត់ឆ្វៀលនូវដីដែល អាស្រ័យផលជាក់ស្ដែង ដោយប្រជាពលរដ្ឋ យូរឆ្នាំមកហើយ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាម នីតិវិធីច្បាប់ ពោលគឺកុំឱ្យ បាត់ប្រយោជន៍ដល់អ្នកអាស្រ័យផលជាក់ស្ដែងនិងកុំឱ្យមានការបន្លំឃុបឃិតឱ្យសោះ ។ជាពិសេសត្រូវពន្លឿន ការដោះស្រាយទំនាស់ដីធ្លី ប្រកបដោយ តម្លាភាព យុត្តិធម៌ និង អាចទទួលយកបាន។
ជាចុងក្រោយខ សូមផ្ដាំផ្ញើផងដែរដល់លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន កូនក្មួយ ត្រូវថែរក្សា អនាម័យ ស្អាត ជានិច្ច ត្រូវលាងដៃជាមួយ សាប៊ូ ឬជែល ឱ្យបានញឹកញាប់ ពាក់ម៉ាស ឬ ក្រមា នៅពេល យើងនៅ ក្នុងតំបន់ដែលមានមនុស្សច្រើន និងជាពិសេស គឺ ត្រូវរក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ ដើម្បីចៀសផុត អំពីជំងឺកូវីដ១៩ដ៏កាចសាហាវ។
សូមបញ្ជាក់ថាអំណោយចែកជូននាពេលនេះមានចំនួន៥០ ឈុត ជូន ដល់ បងប្អូន ៥០ គ្រួសារ ដោយក្នុងមួយគ្រួសារ ៗ ទទួលបាន អង្ករ ៣០ គ.ក, ប៊ីចេង ០១កញ្ចប់, ស្ករស ០១ គ.ក ទឹកដោះគោ ០១កំប៉ុង និង ថវិកា ២ ម៉ឺនរៀល៕




No comments:
Post a Comment