អភិបាលខេត្តកណ្តាល ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រសួងសុខាភិបាល - Meas Sara News

Breaking

Saturday, January 23, 2021

អភិបាលខេត្តកណ្តាល ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រសួងសុខាភិបាល

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយប្រតិភូក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា។គោលបំណងក្នុងជំនួបពិភាក្សានេះគឺដើម្បីពង្រឹងវិធានការរបស់ក្រសួងសុខាភិបាល ក្នុង ការអនុវត្តការងារទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺកូវីត-១៩ ក្នុងភូមិសា្រស្ត្រខេត្តកណ្តាល។


     មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូ ក្រសួងសុខាភិបាលដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះមកបំពេញបេសកកម្មនៅខេត្តកណ្តាល ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងទិសដៅបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។


       លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ។






 

No comments:

Post a Comment

Pages