អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ តាមរយប្រព័ន្ធវីឌីអូ(អនឡាញ) - Meas Sara News

Breaking

Friday, January 22, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ តាមរយប្រព័ន្ធវីឌីអូ(អនឡាញ)

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពូជា ខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា ចូលរួមកិច្ចប្រជុំតាមរយ:ប្រព័ន្ធវីដេអូ(អនឡាញ) ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។


កិច្ចប្រជុំនោះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខាកាកបាទក្រហម និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា២៥រាជធានី ខេត្ត។


កិច្ចប្រជុំផ្តោតលើរបៀបវារៈដូចជា៖

 ១.ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត និងទិសដៅការងារឆ្នាំ២០២១។ 

២.ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឃន៍ស្ថាប័ន (យុទ្ធសាស្ត្រ២០២១ - ២០៣០ និងការងារអភិវឌ្ឍសាខា )។

៣.បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ។


បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម អម សុភា អមដំណើរដោយលោក ស៊ឹម​ ប្រឹម និងសមាជិក សមាជិកាសាខាទាំងអស់ បានទៅសួរសុខទុក្ខ លោក សំ​ ចាន់ថន ប្រធានកិត្តិយស អនុសាខាស្រុកកំពង់លែងដែលមានជម្ងឺសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយនាំយកថវិកាចំនួន១០០ដុល្លារជូនលោកសំ ចាន់ថន ដេីម្បជួយកាត់បន្ថយការចំណាយនានា៕





 

No comments:

Post a Comment

Pages