កិច្ចប្រជុំពិនិត្យ ពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោក លើការផ្តល់ព័ត៌មាន និងសិក្សាបច្ចេកទេសរៀបចំទីលានចាក់សំរាម - Meas Sara News

Breaking

Tuesday, January 19, 2021

កិច្ចប្រជុំពិនិត្យ ពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោក លើការផ្តល់ព័ត៌មាន និងសិក្សាបច្ចេកទេសរៀបចំទីលានចាក់សំរាម

ខេត្តកណ្ដាល÷ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោក លើការផ្តល់ព័ត៌មាន និងសិក្សាបច្ចេកទេសរៀបចំទីលានចាក់សំរាម ដោយមានការចូលរួម ពីមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធផងដែរ។


 សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីណែនាំដៃគូគម្រោងរបស់រាជរដ្ឋាភិបាល ថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក អំពីវិសាលភាព និងគោលបំណងរបស់គម្រោង ។ ពន្យល់អំពីការធ្វើផែនទីជ្រើសរើសទីលានចាក់សំរាម។ កំណត់អត្តសញ្ញាណអំពីទីតាំងចាក់សំរាមដែលមានសក្តានុពល សម្រាប់សិក្សា និងអង្កេត។ ចុះត្រួតពិនិត្យដល់ទីតាំង សិក្សាលើទិន្នន័យដែលមានស្រាប់ និងធ្វើការវាយតម្លៃនៅលើទីតាំងលម្អិតដោយមានរូបថត និងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅមូលដ្ឋានផ្ទាល់។

 

បន្ទាប់ពីកិច្ចបរជុំចប់ ឯកឧត្តម និងក្រុមការងារក៏បានចុះពិនិត្យដល់ទីលានចាក់សំរាមចំនួនបីទីតាំងគឺនៅក្រុងតាខ្មៅចំនួន១កន្លែង និងស្រុកកណ្តាលស្ទឹងចំនួន២កន្លែង។





 

No comments:

Post a Comment

Pages