ជិះម៉ូតូឌុបសង្សារទៅបុកថ្មចែកផ្លូវដែលរថយន្តបុកដួលបណ្តាលឱ្យសា្លប់..! - Meas Sara News

Breaking

Tuesday, February 9, 2021

ជិះម៉ូតូឌុបសង្សារទៅបុកថ្មចែកផ្លូវដែលរថយន្តបុកដួលបណ្តាលឱ្យសា្លប់..!

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបសង្សារបន្ទាប់មកពីដើរលេងជ្រុលទៅបុកថ្មចែកផ្លូវដែលរថយន្តបុកដួលពីមុននៅលើផ្លូវម៉ូតូជនរងគ្រោះក៏ដួលបណ្តាលឱ្យបុរសនោះស្លាប់ឯសសង្សាររងរបួស។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីផ្តុំស្តុបក្តាន់ពីរសង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីទៀបភ្លឺចូលថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ ។

នារីជាសង្សារបានឱ្យដឹងថា៖សពឈ្មោះ ហង្ស មាសសុវណ្ណចេស្តា អាយុ២២ឆ្នាំ មុខរបរមើលហាងអ៊ីនធឺណិត នៅម្តុំផ្សារកណ្ដាល ស្នាក់នៅក្នុងបុរីពិភពថ្មីផ្សារឈូកមាសសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HS-6632 ៕





 

No comments:

Post a Comment

Pages