អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ១៩ - Meas Sara News

Breaking

Tuesday, March 16, 2021

អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ១៩

នាព្រឹកថ្ងៃអង្គារទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ហួន វ៉ាន់និត អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ១៩ ខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមលោកនាយករងរដ្ឋបាលសាលាខេត្ត កន្លងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង៥ និងមន្ទីរអង្គភាពពាក់ពន្ធ័ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រប្រជុំសាលាខេត្តឧត្តរមានជ័យ។


ការបង្កើតក្រុមការងារនេះឡើងក្នុងគោលបំណង៖

១-ប្រមូលព័ត៌មានពីសភាពការណ៍ទូទៅពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ១៩

២-ស្រាវជ្រាវកំណត់អត្តសញ្ញាណ និងអាសយដ្ឋានទំនាក់ទំនងបុគ្គលដែលទើបរកឃើញទុកជំងឺកូវីដ១៩

៣-ស្រាវជ្រាវកំណត់អត្តសញ្ញាណ និងអាសយដ្ឋានទំនាក់ទំនងបុគ្គលដែលមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលដែលទើបរកឃើញផ្ទុកជំងឺកូវីដ១៩

៤-ស្រាវជ្រាវកំណត់ទីតាំងដែលបុគ្គលទើបរកឃើញផ្ទុកជំងឺកូវីដ១៩ ធ្លាប់ទៅឬឧស្សាហ៍ទៅស្នាក់នៅ និងកន្លែងធ្វើការ

៥-ស្វែងរកបុគ្គលមានផ្ទុកឬសង្ស័យទុកជំងឺកូវីដ១៩ ឬបុគ្គលដែលមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលដែលរត់គេចខ្លួន

៦-ស្រាវជ្រាវទិន្នន័យដំណើរចេញ ចូលប្រទេស និងថតចម្លងលិខិតឆ្លងដែនសលាប័ត្រអន្តោប្រវេសន៍របស់បុគ្គលផ្ទុកជំងឺកូវីដ១៩ និងបុគ្គលពាក់ព័ន្ធ

៧-សម្ភាសន៍បុគ្គលផ្ទុកជំងឺកូវីដ១៩ អំពីព័ត៌មាននៃការធ្វើដំណើរស្នាក់នៅ និងការប្រាស្រ័យទាក់ទង

៨-ស្រាវជ្រាវអត្តសញ្ញាណទីតាំងនិងការទាក់ទងរបស់បុគ្គលផ្ទុក និងសង្ស័យមានជំងឺកូវីដ១៩ តាមរយៈលេខទូរសព្ទ និងបណ្ដាញសង្គម

៩-ត្រៀមកម្លាំងគាំទ្រការអនុវត្តចំពោះបុគ្គលដែលមិនសហការធ្វើចត្តាឡីស័ក និងវិធានការសុខាភិបាល

១០-សហការជាមួយ និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩

១១-អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តឧត្ដរមានជ័យ៕






 

No comments:

Post a Comment

Pages