ចាប់ផ្ដើមកក្រើកឡើងវិញហើយបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី - Meas Sara News

Breaking

Monday, March 29, 2021

ចាប់ផ្ដើមកក្រើកឡើងវិញហើយបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី បទល្មើសព្រៃឈើចាប់ផ្ដើមកក្រើកឡើងវិញហើយនៅក្នុងខេត្តមណ្ឌលគិរី តាមសេចក្ដីរាយការណ៍ ពីរ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកពេជ្រាដាបានឲ្យដឹងថាមានបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលស្ថិតនៅក្នុងភូមិដេអេឃុំពូជ្រៃស្រុកពេជ្រាដា មានបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃស្រែពកពេញបន្ទុកដោយមិនមានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការការពារដែនជម្រកសត្វព្រៃស្រែពកនោះទេបណ្ដែតបណ្ដោយអោយក្រុមឈ្មួញមួយក្ដាប់តូចបំផ្លាញជារៀងរាល់ថ្ងៃតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ 76 បានឲ្យដឹងថាមានឈ្មួញឈើឈ្មោះរិទ្ធី និងឈ្មោះលោកទូ ជាអ្នកកេណ្ឌប្រជាពលរដ្ឋឲ្យចូលកាប់ឈើដើម្បីយកមកលក់ឲ្យខ្លួន    រួចហើយក៏បន្តដឹកតាមរថយន្តឡុងគ្រីស័រនិងរថយន្តធុនត្រាជាច្រើនគ្រឿងក្នុង មួយយប់ 20 ទៅ 30 គ្រឿងមិនដែលឃើញមន្ត្រីពាក់ព័ន្ធឬអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរីបង្រ្កាបនោះទេ ឃើញធ្វើចរាចរដឹករាល់យប់សង្ស័យត្រូវគ្នាអស់ហើយមើលទៅ បានជាមិនមានការបង្ក្រាបបែបនេះបើនៅតែបណ្ដែតបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើបែបនេះដែនជម្រកសត្វព្រៃស្រែពកនិងវិនាសឆាប់នៅពេលខាងមុខនេះ តើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីបរិស្ថានដែលមានទូនាទីបង្ក្រាប់នៅតាមដងផ្លូវភ្នែកទៅណាអស់ហើយបានជាមើលមិនឃើញ ឬមួយអាជ្ញាធរដែលពាក់ព័ន្ធជាអ្នកបើកភ្លើងខៀវឲ្យលោករិទ្ធ ជាអ្នកកាប់បំផ្លាញធនធានធម្មជាតិដើម្បីយកទៅលក់នៅប្រទេសវៀតណាមតាមច្រក ទ្វេភាគីដាក់ដាំបានដោយរលួន ឈើធំៗណាស់ហេតុអ្វីបានជាអស់លោកមើលមិនឃើញមិនមែនដឹកកាត់ព្រៃឯណាដឹកតាមផ្លូវជាតិតាមរថយន្តឡុងគ្រីស័រនិង ធុនត្រាហេតុអ្វីក៏មើលមិនឃើញ ឬមួយដឹងហើយធ្វើមិនដឹង ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដេអេឃុំពូជ្រៃស្រុកពេជ្រាដាបានសំណូមពរឯកឧត្តមឧត្តមសេនីយ៍ឯកហុងវិណុល ដែលជាប្រធានគណៈកម្មការបង្រ្កាបធនធានធម្មជាតិទូទាំងប្រទេសមេត្តាដាក់កម្លាំងស៊ើបអង្កេតផង បើមិនដូច្នេះទេដែនជំរកសត្វព្រៃនឹងក្លាយទៅជាវាលវាលស្មៅជាក់ជាមិនខាន ប្រជាពលរដ្ឋដដែលបានសំណូមពរឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាវិធានការដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិនេះផង ដោយ CCN TV





 

No comments:

Post a Comment

Pages