ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់ - Meas Sara News

Breaking

Friday, March 19, 2021

ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

ខេត្តសៀមរាប៖ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់ដើម្បីត្រៀមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសនិងមានការចូលរួមពីឯកឧត្តម គុជ លីណា អនុប្រធានសាខាកាកបាទក្រហមសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ឯកឧត្តម ប្រាក់សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។


ឯកឧត្តម អភិបាលខេត្តបានជំរុញដល់ក្រុមការងារប្រចាំការទាំងអស់ត្រូវអនុវត្តការងារនេះឱ្យបានហ្មត់ចត់ ជៀសវាងការគេចចេញពីមណ្ឌលចត្តាឡីស័ក ហើយត្រូវណែនាំដល់បងប្អូនដែលមកធ្វើចត្តាឡីស័កអនុវត្តឱ្យខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។


ជាមួយគ្នានេះ សូមបងប្អូនចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្ត ៣ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃនឹងអាកុល ឬជែល និងត្រូវរក្សាគន្លាតបុគ្គល) ៣កុំ(កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ព្រមទាំងចូលរួមយុទ្ធនាការប្រយុទ្ធនឹងកូវីដ-១៩ ប្រើ QR Code "Stop covid-19 ទប់ស្កាត់កូវីដ-១៩"៕







 

No comments:

Post a Comment

Pages