អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចូលរួមចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់ក្រុមសហគមន៍ភូមិអណ្តូងក្រឡឹង ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង - Meas Sara News

Breaking

Saturday, March 13, 2021

អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចូលរួមចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់ក្រុមសហគមន៍ភូមិអណ្តូងក្រឡឹង ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃអមដំណើរដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចអធិការស្រុកអូររាំង បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់ក្រុមសហគមន៍ភូមិអណ្តូងក្រឡឹង ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី។ 


ក្នុងការជួបសំណេះសំណាល និងសួរសុខទុក្ខខាងសហគមន៍ខាងលើ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យក្រុមសហគមន៍លើកឡើងអំពីការគ្រប់គ្រងដីរបស់សហគមន៍ភូមិអណ្តូងក្រឡឹង ព្រមទាំងលើកឡើងនៅបញ្ហាប្រឈម និងសំណូមពរ ដែលខាងសហគមន៍បានចុះអនុវត្តនាពេលកន្លងមក។ បន្ទាប់ពីបានទទួលលទ្ធផលពីសហគមន៍ធ្វើសេចក្តីរាយការណ៍រួចមក ឯកឧត្តមបានបន្តចុះពិនិត្យទីតាំងអណ្តូងទឹកអណ្តូងក្រឡឹង និងទីតាំងផ្សេងៗទៀត ស្ថិតក្នុងភូមិសាស្រ្តស្រុករអូរាំង៕






 

No comments:

Post a Comment

Pages