រដ្ឋបាលខេត្តប៉ៃលិន ប្រគល់ឧបករណ៍សម្ភារបរិក្ខាពេទ្យ ដែលជាអំណោយសប្បុរសជន ជូនដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីប្រើប្រាស់ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ - Meas Sara News

Breaking

Tuesday, March 23, 2021

រដ្ឋបាលខេត្តប៉ៃលិន ប្រគល់ឧបករណ៍សម្ភារបរិក្ខាពេទ្យ ដែលជាអំណោយសប្បុរសជន ជូនដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីប្រើប្រាស់ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

ប៉ៃលិន៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារ បានប្រគល់ឧបករណ៍សម្ភារៈបរិក្ខាពេទ្យ ចំនួន ៩មុខ តម្លៃជិត ៣ម៉ឺនដុល្លា ដែលជាអំណោយសប្បុរសជន ជូនដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីប្រើប្រាស់ក្នុងបេសកកម្មរបស់កងទ័ពអាវស ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ការប្រគល់សម្ភារៈបរិក្ខាពេទ្យនាពេលនេះ គឺដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងខេត្តអោយមានការរីកចម្រើនបន្ថែមទៀត ដោយមានឧបករណ៍បរិក្ខាគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដែលមករកសេវាព្យាបាល ជាពិសេសការប្រើប្រាស់ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។


លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជំនាញ ត្រូវប្រើប្រាស់សម្ភារៈ បរិក្ខាទាំងនេះឱ្យចំគោលដៅ និងថែរក្សាឱ្យបានល្អដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើ ដល់វិស័យសុខាភិបាលក្នុងខេត្ត ក្នុងនោះលោកជំទាវបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះ ទឹកចិត្តក្រុមគ្រូទាំងអស់ដែលជាទ័ពអាវសរជួរមុខបានខិតខំរួមដៃគ្នាទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក គ្មានសៅរ៍អាទិត្យ ដើម្បីប្រយុទ្ធឆាំងទប់ស្កាត់នៃជំងឺឆ្លងមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ  ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ហើយចំពោះបងប្អូនពលករដែលទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន ក្នុងនោះបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។


សូមបញ្ជាក់ថា៖ ឧបករណ៍សម្ភារៈបរិក្ខាពេទ្យដែលរដ្ឋបាលខេត្ត បានប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត រួមមាន៖ ម៉ាស៊ីនធ្វើចង្វាក់បេះដូង ព្រមជាមួយឧបករណ៍វាស់ និងតាមដានជិពចររាងកាយចំនួន ១គ្រឿង, ម៉ូទ័រតាមដានសញ្ញាសំខាន់ៗនៃរាងកាយចំនួន ៤គ្រឿង, ម៉ាស៊ីនគ្រប់គ្រងដំណោះស្រាយតាមរយៈសឺរាំង ម៉ាក OP-5530(TOP Syringe Pump)ចំនួន ១គ្រឿង, ម៉ាស៊ីនបូមស្លេះ 7A-23Dចំនួន ២គ្រឿង, ម៉ាសចំនួន ១កេស, ស្រោមដៃចំនួន ១២ប្រអប់ ,អាល់កុល ២៥០ពីដុង, ភួយអ្នកជំងឺចំនួន ៤០ , ហាតឌីសសម្រាប់ផ្ទុកទិន្ន័យកាមរ៉ាសុវត្ថិភាព 4TB ចំនួន ១គ្រឿង៕





 

No comments:

Post a Comment

Pages