អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ២០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA ដែលខិតខំចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ - Meas Sara News

Breaking

Thursday, March 25, 2021

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ២០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA ដែលខិតខំចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា  នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា លោកបានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាកងទ័ពអាវសជួរមុខ ដែលខិតខំចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។


អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទាំងអស់ ដែលបានបំពេញការងារទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពយកសំណាក និងជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ជាដើម។


សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។


សូមបញ្ជាក់ថា ក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ៕




 

No comments:

Post a Comment

Pages