ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ៦គ្រួសារ នៅឃុំគុស ស្រុកត្រាំកក់ - Meas Sara News

Breaking

Thursday, April 1, 2021

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ៦គ្រួសារ នៅឃុំគុស ស្រុកត្រាំកក់

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃអភិបាលខេត្តតាកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធ បាន អញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ០៦គ្រួសារ ស្ថិតនៅ ភូមិត្រពាំងព្រីង ឃុំគុស ស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីពួកគាត់បានប៉ះពាល់ផ្ទាល់ជាមួយ ស្រ្ដីម្នាក់ប្រកបរបបរជាចុងភៅ សង្ស័យវិជ្ជមាន កូវីដ-១៩ ដែលទើបត្រលប់មកពី ខេត្តព្រះសីហនុ។

 

ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ ដោយធ្វើការណែនាំទៅដល់បងប្អូន កំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូន ប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុនសែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង ។ 


ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាឱ្យបានខ្ពស់លើការងាររបស់ខ្លួន ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខា ភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈ ពេល១៤ថ្ងៃ ត្រូវអនុវត្តអោយបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើង យកឈ្នះ កូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាមួយចំនួនផងដែរ ៕





 

No comments:

Post a Comment

Pages