រដ្ឋបាលខេត្តកំពតតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ - Meas Sara News

Breaking

Friday, April 2, 2021

រដ្ឋបាលខេត្តកំពតតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ខេត្តកំពត៖ ព្រឹកថ្ងៃ សុក្រ ទី០២ ខែ មេសាឆ្នាំ២០២១រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា  ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីគណៈអភិបាលខេត្តដឹកនាំដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក នាយករងរដ្ឋបាលសាលាខេត្ត លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ដោយឡែកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមរយៈ online zoom meeting ។


កិច្ចប្រជុំនាព្រឹកនេះនាព្រឹកនេះដើម្បីពិនិត្យ និងអនុម័តលើ៖ 

១- របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត

២- កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត

៣- របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ

៤- របាយការណ៍ ស្តីពីលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ ឆ្នាំ២០២០

៥- បញ្ហាផ្សេងៗ៕




 

No comments:

Post a Comment

Pages