រសៀលថ្ងៃពុធ ១០ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពី លោកជំទាវ អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និងសហការី បានចុះចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងប្រជាពលរដ្ឋកំពុងស្ថិតក្នុងតំបន់ត្រូវបានបិទខ្ទប់ នៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ ចំនួន ១០ គ្រួសារ សង្កាត់ទួលសង្កែទី២ ចំនួន ១ គ្រួសារ សង្កាត់ទួលសង្កែទី១ ចំនួន ១ គ្រួសារ ស្វាយប៉ាក ចំនួន ២ គ្រួសារ សង្កាត់ប្ញស្សីកែវ ចំនួន ៦ គ្រួសារ និងសង្កាត់ច្រាំងចំរេះទី២ ចំនួន ០៨ គ្រួសារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២៨ គ្រួសារ ស្មើនឹងចំនួន ១១៩ នាក់។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារ នាំយកស្បៀងអាហារ មកឧបត្ថម្ភដល់បងប្អូនទាំង ២៨ គ្រួសារ ទទួលបានអំណោយសរុបរួមមាន អំណោយរបស់ ឯកឧត្តម ជា ពិសី រួមមាន អង្ករ ៥០០ គ.ក សាច់គោ ១៤ គ.ក មី ៦ កេស ទឹកក្រូច ៦ កេស ទឹកស៉ីអ៉ីវ ៥ យួរ ទឹកត្រី ៥ យួរ ឃីត ០១ កញ្ចប់ (បន្លែ ពងទា មី) ជែលលាងដៃសម្លាប់មេរោគ ២៨ ដប សាប៊ូកក់សក់ ៥៦ ដប និងម៉ាស់ ៦ ប្រអប់៕
Thursday, April 22, 2021
Home
ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋ កំពុងចត្តាឡីស័ក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ចំនួន ២៨ គ្រួសារ
រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋ កំពុងចត្តាឡីស័ក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ចំនួន ២៨ គ្រួសារ
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment