ខេត្តស្វាយរៀង យោងតាមបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីរឹតបន្តឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅតែបន្តហើយរដូវនេះឈានចូលមកដល់បុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះមានបងប្អូប្រជាពលរដ្ឋធ្វើដំណើរមកស្រុកកំណើតពីរខេត្តមួយទៅខេត្តមួយអាចធ្វើឱ្យការឆ្លងនូវជំងឺកូវីដ១៩ អាចរាលដាលចូលសហគមន៍កាន់តែខ្លាំងឡើងៗព្រោះបច្ចុប្បន្នប្រទេសយើងកំពុងមានការរីកដុះដាលនៃការឆ្លងជំងឺកូវីដ១៩នេះ។
យោងតាមសេចក្តីប្រកាសខាងលើខេត្តស្វាយរៀង បានចាត់វិធានការណ៍ដាក់ប៉ារ៉ាស់ នៅតាមព្រំប្រទល់រវាងខេត្ត និងខេត្តចំនួន ២៦គោលដៅ មិនឱ្យធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការរៀបចំកម្លាំងចម្រុះហាមឃាត់ការធ្វើដំណើរឆ្លងកាត់រវាង ខេត្តស្វាយរៀង និងខេត្តព្រៃវែង មានចំនួន ២៦គោលដៅ ដោយប្រើប្រាស់កម្លាំង ចម្រុះសរុបរួម ១៧៩នាក់ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន ៧១នាក់ និងកងរាជអាវុធហត្ថស្រុក៩នាក់ យោធាស្រុកចំនួន ១៦នាក់ ព្រមទាំងកម្លាំងប្រជាការពារចំនួន ៨៣នាក់។
ទីតាំងគោលដៅទាំងនោះរួមមាន ស្រុករមាសហែក មានព្រំប្រទល់ជាប់ ស្រុកមេសាង ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួន ១៩គោលដៅដោយប្រើប្រាស់ កម្លាំងចម្រុះ សរុប១១៦នាក់ ដឹកនាំដោយវរសេនីយ៍ឯក យិន សុខ ស្នងការរងនគរបាលខេត្ត ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន ៣២នាក់ កម្លាំងកងរាជអាវុធហត្ថស្រុក ០៤នាក់ កម្លាំងយោធាស្រុកចំនួន ០៦នាក់ កម្លាំងប្រជាការពារចំនួន ៧៤នាក់។
ស្រុកស្វាយជ្រំ មានព្រំប្រទល់ជាប់ស្រុកកំពង់ត្របែក ស្រុកមេសាង ខេត្តព្រៃវែង មានចំនួន ០៧គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុប៦៣នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន ៣៩នាក់ កម្លាំងកងរាជអាវុធហត្ថស្រុក ០៥នាក់ កម្លាំងយោធាស្រុកចំនួន ១០ នាក់ និងប្រជាការពារចំនួន០៩នាក់៕






No comments:
Post a Comment