រន្ធត់ណាស់!យុជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទប់ពីជិះម៉ូតូបញ្ជ្រាស់គ្នាបណ្តាលអោយបុកពេញទំហឹង - Meas Sara News

Breaking

Tuesday, April 13, 2021

រន្ធត់ណាស់!យុជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទប់ពីជិះម៉ូតូបញ្ជ្រាស់គ្នាបណ្តាលអោយបុកពេញទំហឹង

ភ្នំពេញៈម៉ូតូពីគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បោកក្បាលនឹងទ្រូងផ្លូវស្លាប់ភ្លាម​ៗ ចំណែកម្ចាស់ម៉ូតូឌ្រីមសង់រងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅសង្គ្រោះ។កាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០២១ នេះស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៥​ ស្ថិតក្នុង សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​  រាជធានីភ្នំពេញ​ ។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុតែគេឃើញមានម៉ូតូម៉ាកscoopi មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ១ID 1654 ដែលធ្វើដំណើរឆ្លងផ្លូវពីក្នុងមួយខាងទៅផ្លូវម្ខាងទៀតស្រាប់តែមានម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ១ IQ1119 ធ្វើដំណើរពីស៊ីធីអិនឡើងទៅរាជធានីភ្នំពេញ ក៍បានបុកម៉ូតូ scoopiពេញទំហឹងបណ្ដាលអោយបុរសម្នាក់ជាម្ចាស់ម៉ូតូ scoo pi បោកផ្ទុកជាមួយនឹងខឿនផ្លូវបាកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកឯម្ចាស់ម៉ូតូឌ្រីមសង់របួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។


ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតគឺឈ្មោះរ៉េត គឹមលាង អាយុ 24 ឆ្នាំ មានស្រុកកំណីតនៅស្រុកឈូក ខេត្តកំពត។


ក្រោយកើតហេតុ សមត្ថកិច្ចបានជំនាញ់ធ្វេីការវស់វែបានប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ចំណែកម៉ូតូ ទាំងពីគ្រឿងត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ដេីម្បីដោះស្រាយនៅពេលក្រោយ៕




 

No comments:

Post a Comment

Pages