ធ្លាប់តែឮ អាជ្ញាធរមានសមត្ថកិច្ច ត្រូវរ៉ូវគ្នាជាមួយអ្នកវិនិយោគ ដោយសារផលប្រយោជន៍ ធ្វើបាបប្រជាពលរដ្ឋ តែរឿងអ្នកវិនិយោគ ផ្សារអូឬស្សី ខេត្តក្រចេះ ដឹងហើយហួសចិត្ត - Meas Sara News

Breaking

Wednesday, May 19, 2021

ធ្លាប់តែឮ អាជ្ញាធរមានសមត្ថកិច្ច ត្រូវរ៉ូវគ្នាជាមួយអ្នកវិនិយោគ ដោយសារផលប្រយោជន៍ ធ្វើបាបប្រជាពលរដ្ឋ តែរឿងអ្នកវិនិយោគ ផ្សារអូឬស្សី ខេត្តក្រចេះ ដឹងហើយហួសចិត្ត

ខេត្តក្រចេះ៖ បន្ទាប់ពីបានទទួលសិទ្ធិ វិនិយោគ គ្រប់គ្រងផ្សារ អូឬស្សីដែលស្ថិតនៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ប្រធានផ្សារខិតខំប្រឹងប្រែងកសាងសង់តាមអ្វីដែលមានការសម្របសម្រួលពី គណកម្មការ។


តែរឿងដែលហួសចិត្តនោះការប្រឹងប្រែងគោរពតាមច្បាប់ទម្លាប់របស់ប្រធានផ្សារហាក់ដូចជាមិនមានភាពរលូនទាល់តែសោះ ដូចកំពុងតែមាន អាជ្ញាធរ មួយក្តាប់តូចកំពុងតែយកពលរដ្ឋមកពាំងមុខ ដើម្បីផលប្រយោជន៍ *មិនខុសពីគំនិត្យរបស់អស់លោកមួយចំនួនដែលរត់ចោលស្រុកនោះទេ។


ពាក់ព័ន្ធនឹងករណីខាងលើគេសង្កេតឃើញថា លោកចៅសង្កាត់ ឈ្មោះឈីន រិទ្ធ តែងតែចុះហត្ថលេខា ផ្ទេរសិទ្ធម្ចាស់តូបពីមួយទៅមួយ មិនខ្វល់ឬសួរនាំទៅខាងគណកម្មាធិការ ឬម្ចាស់ផ្សារដែលទទួលសិទ្ធវិនិយោគបន្តិចណាសោះ ហាក់ដូចជាលោកជាម្ចាស់ផ្សារ ឬជាមេក្លោងធំដែលចាំសម្រេចអោយអ្នកណាក៏បានតាមចិត្ត។


ពាក់ព័ន្ធនឹងករណី ខាងលើនេះដែរគេសង្ឃឹមថា ឯកឧត្តម វ៉ា ថនអភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការទាក់ទងអ្នកវិនិយោគ ដើម្បីមកវិនិយោគ នៅក្នុង ទីរួមខេត្តក្រចេះ ឱ្យមាន សក្កដានុពលខ្លាំងក្លា និងមានចំណាត់ការល្អប្រសើរ ប្រកបដោយសច្ចធម៌ ដើម្បីឲ្យអ្នក មានគំនិតចង់វិនិយោគនៅទីរួមខេត្តក្រចេះផ្សេងៗ គេមានការជឿជាក់ទៅលើចំណាត់ការរបស់អាជ្ញាធរ មិនទុកបណ្ដោយ ឱ្យជនខិលខូចមួយក្តាប់តូចនៅក្នុងមូលដ្ឋាន ប្រព្រឹត្ត អំពើប្រាសចាក គ្មានសច្ចធម៌ ដើម្បីតែផលប្រយោជន៍ នោះឡើយ។











 

No comments:

Post a Comment

Pages