ក្រុមការងារចម្រុះចុះធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យដែលបង្កអោយមនុស្សឆេះស្លាប់នៅស្រុកបរិបូណ៌ - Meas Sara News

Breaking

Tuesday, May 11, 2021

ក្រុមការងារចម្រុះចុះធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យដែលបង្កអោយមនុស្សឆេះស្លាប់នៅស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យដែលបង្កអោយក្មេង៤នាក់មានអាយុ៩ឆ្នាំ, ៧ឆ្នាំ, ៧ឆ្នាំ និង៣ឆ្នាំ ព្រមទាំងម្តាយ(មានផ្ទៃពោះ)របស់ពួកគេ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។


ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តកំពង់ឆ្នាំងបានធ្វើកោសល្យវិច័យសាកសពទៅលើសាកសពទាំងអស់​ នៅថ្ងៃទី១០ ខែឧសភា។


ក្នុងពេលបច្ចុប្បន្ននេះ បុរសអាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តី និងឪពុករបស់ជនរងគ្រោះកំពុងតែផ្តល់ការបំភ្លឺដល់កម្លាំងសមត្ថកិច្ច។


ប្រភព៖ child protection unit






 

No comments:

Post a Comment

Pages