សំណេះសំណាលផ្តល់អំណោយជូននិស្សិតស្នាក់នៅអន្តេវាសិកដ្ឋាន នៃសាកលវិទ្យាល័យជាតិមានជ័យ - Meas Sara News

Breaking

Thursday, May 6, 2021

សំណេះសំណាលផ្តល់អំណោយជូននិស្សិតស្នាក់នៅអន្តេវាសិកដ្ឋាន នៃសាកលវិទ្យាល័យជាតិមានជ័យ

បន្ទាយមានជ័យ ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ថ្ងៃនេះរួមជាមួយឯកឧត្តម ប៉ោ វណ្ណាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងក្រុមការងារ ជួបសំណេះសំណាលសួរសុខទុក្ខប្អូនៗ ក្មួយៗនិស្សិត ចំនួន ៥៧នាក់ ដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានសាកលវិទ្យាល័យជាតិមានជ័យ ។


ក្នុងឱកាសនោះ ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនប្អូនៗ ក្មួយៗនិស្សិតទាំង ៥៧នាក់ នោះ ជាការរួមចំណែកជួយសម្រួលដល់ការលំបាកផ្នែកជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការចេញក្រៅបរិវេណសាកលវិទ្យាល័យ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ 


ក្នុងនោះនិស្សិតម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ម៉ាសការពារ ២ប្រអប់ អាល់កុល ១០ដប ជែលសម្លាប់មេរោគ ១ដប ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ៣ដប ទឹកក្រូច ៣ដប មី ១កេស ទឹកបរិសុទ្ធ ១កេស ថ្នាំពេទ្យ ១កញ្ចប់ ។ ដោយឡែក ក៏មានប្រហុក ២៥គីឡូក្រាម និងពងទា ចំនួន ៥០០គ្រាប់ សម្រាប់ទទួលទានរួមគ្នាផងដែរ។

.........

៦ ឧសភា ២០២១




 

No comments:

Post a Comment

Pages