ព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ មានដូចជាស្ថានីយអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងបន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរសមុទ្រ ជាដើម ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិនក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ-១៩ នាពេលខាងមុខ។
ជាលទ្ធផល គិតមកដល់បច្ចុប្បន្ន ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០% ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន ១០០%
ការងារគំនូសចរាចរណ៍សម្រេចបាន ១០០% ការងារដំឡេីងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០% ការងារដំឡេីងបង្គោលភ្លេីងបំភ្លឺផ្លូវសម្រេចបាន ១០០% កាេងារដាំដេីមឈេីសម្រេចបាន ១០០% ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៩៣% ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦០% ការងារធ្វេីផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូង សម្រេចបាន៩៥% ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី ២ សម្រេចបាន ១០០% ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ សម្រេចបាន ៨៤% និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមួយនៃភាគនារតី ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុង ចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែមួយសម្រាប់កម្ពុជា ក្នុងការស្រូបយកនូវកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នាពេលខាងមុខ៕





No comments:
Post a Comment