លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់៧ថ្ងៃ លោកជំទាវ ហម អ៉ីម - Meas Sara News

Breaking

Thursday, June 17, 2021

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់៧ថ្ងៃ លោកជំទាវ ហម អ៉ីម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៧ថ្ងៃ លោកជំទាវ ហម អ៉ីម ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍  ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។


លោកជំទាវ ហម អ៉ីម សមាជិកាកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានទទួលមរណភាពកាលពី កាលពីរសៀលថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤ៈ១២នាទី ក្នុងជន្មាយុ៦៥ ដោយរោគាពាធ  ។


លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់  ហម អ៉ីម បានទៅសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕




 

No comments:

Post a Comment

Pages