អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យដំណើរការនៃការយកសំណាកអ្នកពាក់ព័ន្ធ្ធដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងប៉ោយប៉ែត - Meas Sara News

Breaking

Thursday, June 3, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យដំណើរការនៃការយកសំណាកអ្នកពាក់ព័ន្ធ្ធដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងប៉ោយប៉ែត

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលក្រុមការងារបន្តកិច្ចការបន្ត យកសំណាកបងប្អូនអ្នកពាក់ព័ន្ធដែលមានការសង្ស័យនៅប្លុកកាស៊ីណូ នៅស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានធ្វើការណែនាំ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារទាំងអស់ ចូលរួមគោពអនុវត្តវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕




 

No comments:

Post a Comment

Pages