អភិបាលខេត្តកណ្ដាល អញ្ជើញនាំយកទេយ្យវត្ថុ បច្ច័យ និងបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងស្រុកអង្គស្នួល - Meas Sara News

Breaking

Wednesday, June 16, 2021

អភិបាលខេត្តកណ្ដាល អញ្ជើញនាំយកទេយ្យវត្ថុ បច្ច័យ និងបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ កាលពីរសៀលថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល រួមដំណើរដោយ លោកជំទាវ លោក លោកស្រីជា គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គស្នួល អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុ-បច្ច័យ ថ្វាយប្រគេន និងប្រគេន សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយរង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។


ទេយ្យវត្ថុដែលបានប្រគេនវត្តព្រះឥន្ទសាមគ្គីធម៌ រួមមាន ៖ អង្ករ ១តោន, មី ១២កេស, ត្រីខ ២កេស, ស្ករស ១០គីឡូក្រាម, ទឹកដោះគោ ១កេស, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ១០កេស, ម៉ាស ២៥ប្រអប់, ជែល ២កេសតូច, ផ្លែឈើស្រស់ ២កន្ត្រក, ផ្កាស្រស់ ២កន្ត្រក, ផ្លែឈើស្រស់ ៥កន្ត្រក និងបច្ច័យចំនួន ៥លានរៀល៕ 




 

No comments:

Post a Comment

Pages