ខេត្តមណ្ឌលគិរី៖ នៅថ្ងៃអាទិត្យទី១៣ ខែមិថុនា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មធិការប្រយុទ្ធប្រឆាំងជំងឺ១៩ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងឈរជើងនៅតំបន់បិទខ្ទប់ចំនួន ៣ទីតាំង នៅក្នុងក្រុងសែនមនោរម្យ រួមមាន៖ នៅភូមិជ្រៃសែន សង្កាត់មនោរម្យ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ និងនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ។
នាឱកាសនោះដែរ លោក សាយ ម៉េងគីម អភិបាលរងខេត្តបានផ្តល់សម្ភារៈ និងថវិកាមួយដល់កម្លាំងឈរជើង ដោយក្នុងមួយទីតាំងទទួលបាន ថវិកាចំនួន ៦០០.០០០រៀល ទឹកបរិសុទ្ធម៉ាកវីតាល់ចំនួន ៧កេះ មីចំនួន ៥យួរ ត្រីខ ចំនួន ៣ឡូ ម៉ាសចំនួន ៥ប្រអប់ អាល់កុលចំនួន ៥លីត្រ និងភេសជ្ជៈ ១កេះ៕



No comments:
Post a Comment