តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី ២១ ខែមិថុនា ឆ្នាំ ២០២១ បានអញ្ជើញ ជួប សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមាន ការខ្វះខាត ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិកំពែងធំ ឃុំកំពែង ចំនួន ១០០គ្រួសារ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ក៏បានមាន ប្រសាសន៍ណែនាំដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិដែលបិទខ្ទប់ខាងលើបន្តអនុវត្ត ឲ្យបានត្រឹមត្រូវ នូវវិធានការ ការពារខ្លួន ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនបន្តទៀត មិនត្រូវមានការប្រហែសទ្បើយ ព្រោះពួកយើងទាំងអស់គ្នា មិនអាចដឹងថា ជំងឺមួយនេះ វាកំពុងស្ថិតនៅទីណាឬកន្លែងណាមួយនោះឡើយ ដូច្នេះសូមមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ទាំអស់គ្នា ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាល ក៏សូមចិត្តចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល ស្ថិតក្មុងភូមិសាស្រ្តបិទខ្ទប់ ភូមិកំពែងធំខាងនេះ សូមមានការយោគយល់អធ្យាស្រ័យ ចំពោះកាលៈទេសៈដ៏លំបាកនេះ ដែលតម្រូវឲ្យបងប្អូននៅមួយកន្លែងសិន ដើម្បីចៀសវាង និងកាត់ផ្តាច់ខ្សែចំលង នៃមេរោគកូវីដ១៩ កុំអោយមានការឆ្លងរាលដាលបន្តទៅកន្លែងផ្សេងៗទៀតបាន ដូច្នោះហើយ គឺមានតែការចូលរួមអនុវត្តទាំងអស់គ្នា ទើបយើងអាចសម្រេចនិងបញ្ឈប់វាបាន ។
អំណោយដែល ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត យកមកប្រគល់ បងប្អូនប្រជាពលរដ្ឋនាឱកាស នោះ ក្នុង១គ្រួសារៗទទួលបាន ៖ អង្ករចំនួន ២០គីឡូក្រាម មីចំនួន ០១កេស ទឹកបរិសុទ្ធ ចំនួន ០១ កេស ទឹកត្រីច ០១យួរ ត្រីខ០១យួរ ម៉ាស០១ ប្រអប់ រួមនិងសាប៊ូដុំ ០២ដុំផងដែរ ៕





No comments:
Post a Comment