ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី២ខែកក្កដាឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការ
ចាក់ស្រោចវ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃនិងកម្មករ កម្មការិនី ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទីតាំងក៏ដូចជាគោលដៅ ដែលរដ្ឋបាលខេត្ត បានរៀបចំជូននោះមាន ៩គោលដៅ រួមមាន៖១.ស្ថានីយរថភ្លើង ២ក្រុម, ២.មណ្ឌលសំចត ២ក្រុម, ៣.វត្តផ្សារកណ្តាល ២ ក្រុម, ៤.វត្តរស្មីទួលពង្រ ២ ក្រុម, ៥.សាលារៀនបឋមសិក្សាស្រះត្រាច និមិត្ត២ ក្រុម, ៦.វត្តនិមិត្តសុធីរាមកូនដំរី ១ ក្រុម, ៧.វត្តត្រាច ២ ក្រុម, ៨.សាលាបឋមសិក្សាអូរឬស្សី ២ ក្រុម និង៩.ទល់មុខសាលាក្រុង ១ ក្រុម ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងជម្រាបជូន ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនីទាំងអស់ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមគ្រូពេទ្យ កម្លាំងនិងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលរៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនី ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ បានឆាប់រហ័ស។
គួររំលឹកថា ក្នុងដំណើរការចាក់វ៉ាក់សាំង សង្កេតមានអញ្ជើញចូលរួមពីប្រជាពលរដ្ឋ រាប់រយពាន់នាក់ នៅតាមគោលដៅនីមួយៗដែលត្រូវបានរៀបចំ៕





No comments:
Post a Comment