អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលសកម្មភាពក្រុមគ្រូពេទ្យកំពុងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើអាជីវករផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង - Meas Sara News

Breaking

Saturday, July 10, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលសកម្មភាពក្រុមគ្រូពេទ្យកំពុងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើអាជីវករផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងសហការី បានអញ្ជើញចុះពិនិត្យមើល សកម្មភាពក្រុមគ្រូពេទ្យកំពុងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើអាជីវករផ្សារលើ ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរក្រុង ក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ចដែលបានរួមសហការផ្សព្វផ្សាយ ណែនាំ និងជម្រុញបងប្អូនប្រជាពលរដ្ឋធ្វើតេស្ដយកសំណាករកមេរោគកូវីដ-១៩ ក្នុងគោលដៅកាត់ផ្ដាច់ប្រភពចម្លង និងបង្ការទប់ស្កាត់ការរីករាលដាលដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍។


ឯកឧត្តម បានក្រើនរំលឹក និងអំពាវនាវដ៏ទទូច ដល់លោក លោកស្រីមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តតាមវិធានការសុខាភិបាល ជាពិសេសអនុវត្តតាមសាររបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕




 

No comments:

Post a Comment

Pages