អភិបាលខេត្តបន្ទាយមានជ័យ នាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា - Meas Sara News

Breaking

Saturday, July 24, 2021

អភិបាលខេត្តបន្ទាយមានជ័យ នាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា

 ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក្រុមការងារ អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃដែលគង់ក្នុងវត្តម្កាក់ ក្រុងសិរីសោភ័ណ នាឱកាសពិធីបុណ្យចូលព្រះវស្សា ។ 


ចំពោះទេយ្យវត្ថុដែលប្រគេនជូនព្រះសង្ឃគង់នៅវត្តខាងលើ រួមមាន ៖ ទៀនវស្សា១គូ, សាដក១គូ, អង្ករ១០០គីឡូក្រាម, មី៥កេះ, ត្រីខ៥កេះធំ,ទឹកស៊ីអ៉ីវ ទឹកត្រី១០យួរ,ទឹកសុទ្ធ៥កេះ, ម៉ាស់២០ប្រអប់ រួមនឹងបច្ច័យបួនព្រះសង្ឃ៤អង្គ ក្នុងព្រះអង្គ៥ម៉ឺនរៀល រួមនឹងបច្ច័យកសាងមួយចំនួនផងដែរ។


មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ 


ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។


ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ៕





 

No comments:

Post a Comment

Pages